Close

មេដឹកនាំក្រុម Hesbollah ព្រមានធ្វើសង្គ្រាមជាមួយអីស្រាអែល បន្ទាប់ពីមេដឹកនាំ Hamas មា្នក់ត្រូវបានសម្លាប់

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
មេដឹកនាំក្រុម Hesbollah ព្រមានធ្វើសង្គ្រាមជាមួយអីស្រាអែល បន្ទាប់ពីមេដឹកនាំ Hamas មា្នក់ត្រូវបានសម្លាប់ មេដឹកនាំក្រុម Hesbollah ព្រមានធ្វើសង្គ្រាមជាមួយអីស្រាអែល បន្ទាប់ពីមេដឹកនាំ Hamas មា្នក់ត្រូវបានសម្លាប់

បរទេស៖ មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah បានព្រមានធ្ងន់ៗទៅលើប្រទេសអ៊ីស្រាអែល ដើម្បីប្រឆាំងនឹងការធ្វើសង្រ្គាមលើប្រទេសលីបង់ បន្ទាប់ពីមេដឹកនាំ Hamas មា្នក់ត្រូវបានសម្លាប់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Skynews ។

ការប្រមាន ពីមេដឹកនាំរូបនេះ បានកើតមានឡើង បន្ទាប់ពីប្រទេសអ៊ីស្រាអ៊ែល បានវាយប្រហារដោយដ្រូននៅទីក្រុង Beirut ហើយបានសម្លាប់មេដឹកនាំកំពូលក្រុមហាម៉ាស់មួយរូប គឺលោក Saleh al-Arouri កាលពីពេលថ្មីៗនេះ ។

នៅក្នុងសុន្ទរកថាព្រមានប្រទេសអ៊ីស្រែអែល របស់ មេដឹកនាំក្រុមហេសបូឡារូបនេះ បានបង្កឱ្យមានការភ័យខ្លាចនៃសង្គ្រាមអាចនឹងកើតមានឡើង។ បើតាមមេដឹកនាំរូបនេះ ការសម្លាប់មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស់នៅក្នុងប្រទេសលីបង់ បានធ្វើឱ្យមានភាពតានតឹង និងមានន័យថា “ស្ថានភាពដ៏ផុយស្រួយកើតឡើងរួច ហើយ និងអាចគ្រោះថ្នាក់បំផុត” ។

មេដឹកនាំក្រុមហេសបូឡារូបនេះ បានប្រាប់ប្រទេសអ៊ីស្រាអែលថា ក្រុមសកម្មប្រយុទ្ធរបស់លោកនឹងប្រយុទ្ធដោយ “គ្មានច្បាប់” ហើយសង្រ្គាមនឹង “ចំណាយច្រើនណាស់” ៕

អត្ថបទទាក់ទង