Close

ក្រសួងកសិកម្មចូលរួមលើកកម្ពស់ជីវភាពកសិករនៅជុំវិញបឹងទន្លេសាប

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងកសិកម្មចូលរួមលើកកម្ពស់ជីវភាពកសិករនៅជុំវិញបឹងទន្លេសាប ក្រសួងកសិកម្មចូលរួមលើកកម្ពស់ជីវភាពកសិករនៅជុំវិញបឹងទន្លេសាប

ក្រសួួងកសិកម្មបានសហការជាមួយគម្រោង PCRL ក្នុងការលេីកម្ពស់ជីវភាពកសិករនៅ​តំបន់ជុំវិញទន្លេសាប។ នេះបើតាមការឱ្យដឹងពីឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងកម្មវិធីបេីកសិក្ខា​សាលាគម្រោង លេីកកម្ពស់​ជីវភាពធន់នឹងអាកាសធាតុនៃ​សហគមន៍ផលិតស្រូវនៅតំបន់​បឹងទន្លេសាប (PCRL) ។

បើតាមការបញ្ជាក់របស់ឯកឧត្តម គម្រោងPCRL នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករចំនួន ១៧០០០០ នាក់នៅខេត្ត​កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ក្នុង​ការបង្កេីនប្រាក់ចំណូលពីផលិតកម្មស្រូវ ការធ្វេីពិពិធកម្មកសិកម្ម និងការអភិរក្សធន​ធានធម្មជាតិ​ប្រកបដោយចីរភាព។

ដោយឡែក គម្រោង PCRL អនុវត្តន៍ដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងក្រសួងបរិស្ថាន ដោយប្រេីថវិការបស់ GEF (Global Environment Facility) តាមរយ:អង្គការ FAO និងថវិការបស់​រាជរដ្ឋាភិបាល។

តាមរយៈគម្រោង PCRLនេះ ឯកឧត្តមរដ្ឋលេខាធិកាបានបង្ហាញការយល់ឃើញថា​ នេះគឺជាគំរូ​មួយនៃកិច្ចសហការគ្នារវាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ និងក្រសួងបរិស្ថានដេីម្បី​លេីក​ស្ទួយជីវភាពប្រជាកសិកររស់នៅតំបន់ការពារធម្មជាតិ និងចូលរួមគាំទ្រដល់ការកសាងប្រព័ន្ធពូជ​សុទ្ធផ្សារភ្ជាប់ជាមួយទីផ្សារ ជាពិសេសការនាំចេញនូវអង្ករគុណភាព។

ក្នុងនោះផងដែរ ឯកឧត្តមក៏បានណែនាំឲ្យគម្រោងរៀបចំកំណត់នូវឈ្មោះឃុំគោលដៅឲ្យបាន​ឆាប់​ដេីម្បីងាយស្រួលក្នុងការដាក់ពង្រាយមន្រ្តីកសិកម្មឃុំក្នុងការជួយអនុវត្តន៍សកម្មភាពរបស់គម្រោងឲ្យបានលទ្ធផលល្អប្រសេីរសម្រាប់ផលប្រយោជន៍កសិករកម្ពុជាជារួម៕

អត្ថបទទាក់ទង