Close

ក្រសួងមហាផ្ទៃរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា ក្រសួងមហាផ្ទៃរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា

ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត  ម៉ៅ ច័ន្ទតារា រដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រើប្រាស់កងកម្លាំង មធ្យោបាយ ដើម្បីការពារព្រឹត្តិការណ៍ជាតិ អន្តរជាតិ និងបុណ្យប្រពៃណីជាតិនានា ក្បួនយានយន្តហែអម ការប្រើប្រាស់ភ្លើងសញ្ញាពិសេស សូរស័ព្ទពិសេស និងសិទ្ធិអាទិភាពក្នុងការធ្វើចរាចរណ៍ ។

កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំធ្វើនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធផងដែរ។

នាឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត រដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កន្លងមកយើងមិនទាន់មានឯកសារគតិយុត្ត ឬ អនុក្រឹត្យណែនាំណាមួយឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការប្រើប្រាស់កម្លាំងនគរបាលជាតិ ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានានៅព្រះរាជាណាចក្រកម្ពុជានៅឡើង គឺមានតែជាបទបញ្ជានានា ដែលបានដាក់ចេញតាមភាពជាក់ស្តែងតែប៉ុណ្ណោះ ។

ឯកឧត្តម សន្តិបណ្ឌិត បន្ថែមថា ៖«ដូច្នេះថ្ងៃនេះយើងរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីពិនិត្យ និងពិភាក្សាប្រមូលធាតុចូលសំខាន់ៗ ដើម្បីរៀបចំសេចក្តីព្រាងអនុក្រឹត្យមួយឱ្យបានច្បាស់លាស់ និងមានភាពងាយស្រួលក្នុងគ្រប់គ្រង ក៏ដូចជាប្រើប្រាស់កម្លាំងនគរបាលជាតិ ដើម្បីឱ្យឆ្លើយតបទៅនឹងព្រឹត្តិការណ៍នានានៅព្រះរាជាណាចក្រកម្ពុជាឱ្យបានសមស្រប»៕

អត្ថបទទាក់ទង