Close

កម្ពុជា ចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជនចិនលើឯកសារគម្រោងផ្លូវទឹក ព្រែកជីកហ្វូណនតេជោ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កម្ពុជា ចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជនចិនលើឯកសារគម្រោងផ្លូវទឹក ព្រែកជីកហ្វូណនតេជោ កម្ពុជា ចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជនចិនលើឯកសារគម្រោងផ្លូវទឹក ព្រែកជីកហ្វូណនតេជោ

ប៉េកាំង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុនវិស័យឯកជន នៃសាធារណរដ្ឋប្រជាមានិតចិន លើឯកសារសំខាន់ៗមួយចំនួន៣ ក្នុងនោះក៏មានគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ“ ផងដែរ។

ឯកសារសំខាន់ៗទាំងនោះ រួមមាន៖

១. ពិធីចាប់ផ្ដើមជាផ្លូវការនៃភាពជាដៃគូ eWPT Cambodia។

២. ពិធីចុះហត្ថលេខារវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ហួវៃ ថេកណូឡជី ខូអិលធីឌី (Huawei Technologies Co., Ltd.)។

៣. ពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ“ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន។

អត្ថបទទាក់ទង