Close

រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រការផ្តួចផ្តើមរបស់ UNESCO លើកកំពស់ជីវភាពប្រជាសហគមន៍តាមរយ:តំបន់ទេសចរណ៍ធម្មជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រការផ្តួចផ្តើមរបស់ UNESCO លើកកំពស់ជីវភាពប្រជាសហគមន៍តាមរយ:តំបន់ទេសចរណ៍ធម្មជាតិ រដ្ឋមន្រ្តីក្រសួងបរិស្ថាន គាំទ្រការផ្តួចផ្តើមរបស់ UNESCO លើកកំពស់ជីវភាពប្រជាសហគមន៍តាមរយ:តំបន់ទេសចរណ៍ធម្មជាតិ

រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបង្ហាញពីការគាំទ្រលើគំនិតផ្តួចផ្តើមថ្មីជាមួយអង្គការ UNESCO រួមមានការលើកកំពស់ជីវភាពប្រជាសហគមន៍តាមរយៈទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្ត ការចិញ្ចឹម និងការអភិរក្សឃ្មុំព្រៃ ប្រកបដោយចីរភាព និងគម្រោងទឹកក្រោមដីឆ្លងដែន ដើម្បីឆ្លេីយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

លោក Sardar Umar Alam បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួងបរិស្ថាន និងអង្គការ UNESCO ក្នុងការពង្រឹងការអភិរក្សជីវមណ្ឌលបឹងទន្លេសាប នៅតំបន់រ៉ាមសារបឹងទន្លេឆ្មា តំបន់រ៉ាមសារស្ទឹងសែន និងការអប់រំផ្សព្វផ្សាយបរិស្ថាន ហើយអង្គការ UNESCO ក៏មានគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ពីមូលនិធិប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCF) លើការគ្រប់គ្រងទឹក ជាមួយក្រសួងបរិស្ថានផងដែរ។

ជាមួយកិច្ចសហប្រតិបត្តិការនេះ  ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីបានជំរុញឱ្យមានកិច្ចសហការបន្ថែមទៀត លើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌនៅកម្ពុជា  ការរៀបចំបច្ចុប្បន្នភាព នៃការគ្រប់គ្រងតំបន់ និងការអភិរក្សជីវៈចម្រុះ រៀបចំដាំស្តារព្រៃលិចទឹកឡើងវិញ និងរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់គ្រប់គ្រងតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប ប្រកបដោយនិរន្តរភាព។

សូមជម្រាបជូនថា ជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជានេះ ធ្វើឡើងទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ៕

អត្ថបទទាក់ទង