Close

អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានវិលចូលស្រុកវិញហើយ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានវិលចូលស្រុកវិញហើយ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានវិលចូលស្រុកវិញហើយ

ប្រទេសថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានជិះយន្តហោះផ្ទាល់ខ្លួនវិលត្រឡប់មក ជាន់ទឹកដីប្រទេសខ្លួនវិញហើយ ដោយបានចុះចតនៅអាកាសយានដ្ឋាន Don Mueang នៅវេលាព្រឹកម៉ោង ៩ នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីនិរទេសខ្លួន អស់ពេលជាង១៥ ឆ្នាំ ។ នេះ តាមការចុះផ្សាយរបស់ Bangkok Post ។

នៅពេលយន្តហោះឯកជនរបស់លោក Thaksin Shinawatra បានចុះចតនៅអាកាសយានដ្ឋាន Don Mueang គេសង្កេតឃើញ មានមនុស្សរាប់ពាន់នាក់ មកទទួលស្វាគមន៍ និងគាំទ្រលោក Thaksin ដែលភាគច្រើនមកមកពីគណបក្ស Pheu Thai ។

នៅក្នុងគ្រានោះ លោក Thaksin ក៏បានលើកដៃសំពះ និងគ្រវីដៃទៅកាន់អ្នកគាំទ្រ ជាមួយនឹងស្នាមញញឹមប្រកបដោយជំនឿចិត្ត និង ប្រកបដោយក្តីរីករាយ។ ជាមួយគ្នានេះ លោក ក៏បានដើរសំដៅទៅស្វាគមន៍ អ្នកនយោបាយ របស់គណបក្ស Pheu Thai ដែលកំពុងរង់ចាំ នៅជិតច្រកចេញអាកាសយានដ្ឋាន Don Mueang ។

បន្ទាប់មក លោក Thaksin និងកូនរបស់លោក ក៏បានធ្វើដំណើចេញពីអាកាសយានដ្ឋាន ទៅកាន់ទីសំណាក់របស់ខ្លួនប្រមាណ ៣ នាទី ចុងក្រោយ។

ចាប់តាំងពីត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០០៦ លោក Thaksin បានរស់នៅនិរទេសដោយ ខ្លួនឯង លើកលែងតែដំណើរទស្សនកិច្ចដ៏ខ្លីមួយ ទៅកាន់ប្រទេសក្នុងឆ្នាំ២០០៨។

ក្នុងអំឡុងពេលអវត្តមានរបស់លោកនៅក្នុងប្រទេសថៃ តុលាការកំពូលរបស់ប្រទេសថៃ បានកាត់ទោសកំបាំងមុខដាក់ពន្ធនាគាររយៈពេល ១២ ឆ្នាំ ក្នុងបទល្មើសចំនួន ៤៕

 

អត្ថបទទាក់ទង