Close

កោះតៃវ៉ាន់អះអាងថា ចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយលើកទី២ហើយក្នុងសប្តាហ៍នេះ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
កោះតៃវ៉ាន់អះអាងថា ចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយលើកទី២ហើយក្នុងសប្តាហ៍នេះ កោះតៃវ៉ាន់អះអាងថា ចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយលើកទី២ហើយក្នុងសប្តាហ៍នេះ

បរទេស ៖ កាលពីថ្ងៃពុធម្សិលមិញនេះយន្តហោះយោធានៃកងកម្លាំងយោធាចិនចំនួនជាង១០គ្រឿងបូករួមជាមួយនឹងយន្តហោះចម្បាំង៥គ្រឿងផ្សេងផងបានហោះពីលើចូលដែនអាកាសរបស់កោះតៃវ៉ាន់ដែលអ្វីដែលត្រូវបានមើលឃើញថាផ្នែកមួយនៃសកម្មភាពធ្វើសមយុទ្ធយោធាដែលមានឈ្មោះថា Combat Readiness របស់រដ្ឋាភិបាលក្រុងប៉េកាំង។

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បានអះអាងថាសមយោធារបស់ក្រុងប៉េកាំងលើកនេះគឺជាសមយុទ្ធយោធាទ្រង់ទ្រាយធំលើកទី២ហើយគិតត្រឹមសប្តាហ៍នេះប៉ុណ្ណោះ។ Combat Readiness បានចាប់ផ្តើមនៅវេលាម៉ោងប្រមាណជា៩ព្រឹកថ្ងៃពុធហើយកោះតៃវ៉ាន់បានបញ្ជាក់ថាយន្តហោះយោធាសរុបដែលចូលរួមក្នុងសមយុទ្ធនេះមានប្រហែលជា២៥គ្រឿងដែលរួមមានទាំង J-10 និង J-16 ផង។

យន្តហោះ១០គ្រឿងបានហោះចូលដែនបន្ទាត់ព្រំដែនរវាងកោះតៃវ៉ាននិងចិនត្រង់ច្រកសមុទ្រកោះតៃវ៉ាន់និងចូលទៅដល់ភាគនិរតីនៃតំបន់ការពារដែនអាកាសឬហៅកាត់ថា ADIZ ដោយមានការតាមការពារដោយយន្តហោះចម្បាំង៥គ្រឿងទៀត។

ទោះបីជាយ៉ាងណាក្តី សកម្មភាពសមយុទ្ធយោធាដោយរដ្ឋាភិបាលក្រុងប៉េកាំងក្បែរព្រំដែនកោះតៃវ៉ាន់នេះគឺមិនមានជារឿងដដែលឡើយហើយចុងក្រោយបំផុតកាលពីថ្ងៃអាទិត្យកន្លងមកនេះចិនក៏ទើបតែបានបញ្ចប់សមយុទ្ធយោធាទ្រង់ទ្រាយធំបែបនេះម្តងរួចមកហើយដែរ។

គិតចាប់តាំងតែពីខែមេសាមកចិនបានបន្តដាក់សំពាធផ្នែកយោធាយ៉ាងខ្លាំងទៅលើកោះតៃវ៉ាន់ជាពិសេសក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing Wen ទៅកាន់សហរដ្ឋអាមេរិកដែលលោកស្រីបានជួបជាមួយនឹងប្រធានសភាជាតិអាមេរិកលោក Kevin McCarthy។

កាលពីខែសីហាឆ្នាំទៅ ចិនក៏ធ្លាប់បានធ្វើសមយុទ្ធយោធាដូចគ្នានេះដែរក្នុងគោលបំណងប្រឆាំងទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ដែលគ្រានោះលោកស្រីនៅបន្តតំណែងជាប្រធានសភាជាតិអាមេរិកនៅឡើយ។

គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីនៅសប្តាហ៍នេះអនុប្រធានាធីបតីកោះតៃវ៉ាន់លោក William Lai នឹងត្រូវធ្វើដំណើរចាកចេញពីកោះតៃវ៉ាន់ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកសាជាថ្មីម្តងទៀតប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានប្រតិកម្មអ្វីផ្សេងពីភាគីចិននៅឡើយទេ៕

អត្ថបទទាក់ទង