Close

សហរដ្ឋអាមេរិកសន្យាជួយអូស្ត្រាលីក្នុងផលិតកម្មផលិត guided missles នៅឆ្នាំ២០២៥

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិកសន្យាជួយអូស្ត្រាលីក្នុងផលិតកម្មផលិត guided missles នៅឆ្នាំ២០២៥ សហរដ្ឋអាមេរិកសន្យាជួយអូស្ត្រាលីក្នុងផលិតកម្មផលិត guided missles នៅឆ្នាំ២០២៥

បរទេស ៖ កាលពីចុងសប្តាហ៍កន្លងមកសហរដ្ឋអាមេរិកបានប្រកាសថានឹងពង្រីកសកម្មភាពយោធារបស់ខ្លួនសម្រាប់ឧស្សាហកម្មផលិតអាវុធដើម្បីជួយដល់អូស្ត្រាលីក្នុងការផលិតមីស៊ីលប្រភេទ guided missle និងគ្រាប់រ៉ូក្កែតជាច្រើនទៀតក្នុងរយៈពេល២ឆ្នាំខាងមុខ។

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អូស្ត្រាលីមួយនេះបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងដើម្បីជួយទៅដល់ការបង្កើនសមត្ថភាពក្នុងវិស័យការពារជាតិរបស់អូស្ត្រាលី និងដើម្បីអាចប្រឈមមុខទៅនឹងការគំរាមកំហែងរបស់ឥទ្ធិពលចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

កិច្ចសហប្រតិបត្តិការថ្មីលើការផលិតguided missle នេះធ្វើឡើងបន្ទាប់ពីការប្រកាសភាពជាដៃគូត្រីភាគីកាលពីក្នុងខែមីនាដែលនឹងអាចមើលឃើញចក្រភពអង់គ្លេសនឹងផ្គត់ផ្គង់អូស្ត្រាលីនូវនាវាមុជទឹកចំនួន៨គ្រឿងដែលដំណើរការដោយបច្ចេកវិទ្យានុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។

ការចូលរួមសហការគ្នារវាងយោធាអាមេរិក និងអូស្ត្រាលីក៏ត្រូវបានប្រកាសផងដែរបន្ទាប់ពីកិច្ចពិភាក្សាប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងរដ្ឋមន្ត្រីការបរទេស Antony Blinken ជាមួយនឹងសមភាគីអូស្ត្រាលីរបស់ពួកគេ រដ្ឋមន្ត្រីការពារជាតិ Richard Marles និងរដ្ឋមន្ត្រីការបរទេស Penny Wong ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុនអាមេរិក Raytheon និង Lockheed Martin ទើបតែបង្កើតសហគ្រាសថ្មីរបស់ខ្លួននៅអូស្ត្រាលី ដើម្បីផលិតអាវុធបែបនេះកាលពីឆ្នាំមុនខណដែលផែនការសហការគ្នារវាងអាមេរិកនិងអូស្ត្រាលីជាផ្លូវការនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០២៥។

នៅក្នុងកិច្ចព្រមព្រៀងនេះផងដែររដ្ឋាភិបាលទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានយោធារួមគ្នានៅក្នុងប្រទេសអូស្ត្រាលី និងបង្កើនដំណើរទស្សនកិច្ចនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ចំពេលដែលរដ្ឋាភិបាលវ៉ាស៊ិនតោននឹងបង្កើនការយកចិត្តទុកដាក់របស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង៕

អត្ថបទទាក់ទង