ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនប្រមាណ ២.២៨ លាននាក់ កើនឡើងចំនួន ១០៥៩%
ភ្នំពេញ ៖ តាមរបាយការណ៍ស្ថិតិទេសចរណ៍ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍បានបង្ហាញថា កម្ពុជាទទួលបានទេសចរអន្តរជាតិសរុបចំនួនប្រមាណ ២.២៨ លាននាក់ កើនឡើងចំនួន ១០៥៩% ធៀបនឹងឆ្នាំ២០២១ និងទេសចរផ្ទៃក្នុងរួមមាន៖
(១) ទេសចរជាតិប្រមាណ ១៣.៩៣ លាននាក់ កើនឡើង ១៩៩%
(២)ទេសចរបរទេសប្រមាណ ១.៨៨ លាននាក់ កើនឡើង ៥៧២%
ជើងហោះហើរអន្តរជាតិចូលសរុបមានចំនួន ១០៩៣៨ ជើង (ឆ្នាំ២០២១ មាន ២១៣៩ ជើង) ក្នុងនោះ៖
-អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PHN) មានចំនួន ៨៧៤០ជើង
-អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP)មាន ១៧៣៨ ជើង
-អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS)មាន ៤៦០ ជើង
ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ (Top 10) មកកម្ពុជា (ឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១) រួមមាន៖
១-ថៃ (៨៥៣.៣៧៦នាក់) កើនឡើង ៩៤២,៧%
២-វៀតណាម (៤៦៣.៩៩៥នាក់) កើនឡើង ១៩៩៧,៦%
៣-ចិន (១០៦.៨៧៥នាក់) កើនឡើង ១៣៣,៥%
៤-សហរដ្ឋអាមេរិក (៩៣.៣៨៦នាក់) កើនឡើង ១៣២៩%
៥-ឡាវ (៩២.៦០៩នាក់) កើនឡើង ៣២៧៤០,១%
៦-ឥណ្ឌូនេស៊ី (៧៥.៦៥៣នាក់) កើនឡើង ៧៩៩,៦%
៧-កូរ៉េ (៦៤.០៤០នាក់) កើនឡើង ៩៥៤,៣%
៨-បារាំង (៥៦.៥០៩នាក់) កើនឡើង ១៤៥១,៦%
៩-ម៉ាឡេស៊ី (៥៣.១២៣នាក់) កើនឡើង ១៦៧៧,៣%
១០-អង់គ្លេស (៤៤.១២៣នាក់) កើនឡើង ៣៥១៦,៦%។