Close

កម្ពុជារៀបចំសន្និសីទស្តីពី «ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម»

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជារៀបចំសន្និសីទស្តីពី «ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម» កម្ពុជារៀបចំសន្និសីទស្តីពី «ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម»

ភ្នំពេញ៖ ប្រទេសកម្ពុជារៀបចំ សន្និសីទស្តីពី «ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម» ក្រោមកិច្ចសហការរៀបចំដោយ ក.អ.ក. EuroCham និងគណៈកម្មាធិការដឹកជញ្ជូន និងភស្តុភារកម្ម ដើម្បីបង្ហាញសក្តានុពលនៃការធ្វើទំនើបកម្មវិស័យភស្តុភារកម្ម និងកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន ។

សន្និសីទនេះ ធ្វើឡើង នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និង លោក Tassilo Bronzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) ។

កម្ពុជារៀបចំសន្និសីទស្តីពី «ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម»

សន្និសីទនេះមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសំណាក់សមភាគីក្នុងតំបន់រួមមាន EuroCham ប្រចាំនៅប្រទេសវៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសឡាវ, ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន (EU-ABC), សមាជិកនៃគណៈកម្មាធិការដឹកជញ្ជូននិងភស្តុភារកម្ម ព្រមទាំងសមាជិកនៃគណៈកម្មាធិការពាក់ព័ន្ធផ្សេងទៀតផងដែរ។

សន្និសីទដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជាយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖
១. បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានតាមរយៈការសម្របសម្រួលនៃឯកសារទស្សនាទានគោលនយោបាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS Policy Paper)។ ២. រំលេចនូវភាពជោគជ័យនៃគម្រូកិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការអភិវឌ្ឍនិងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាភស្តុភារកម្មរបស់កម្ពុជា។
៣. បង្ហាញជូនសមភាគីក្នុងតំបន់អំពីការធ្វើទំនើបកម្ម និងកំណែទម្រង់ស៊ីជម្រៅក្នុងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា។ និង ៤. ពង្រឹងភាពប្រកួតប្រជែង តាមរយៈការបង្កើនការយល់ដឹង និងភាពលេចធ្លោរបស់កម្ពុជាក្នុងនាមជា «មជ្ឈមណ្ឌលភស្តុភារកម្ម និងពាណិជ្ជកម្ម» ប្រកបដោយសក្តានុពលក្នុងតំបន់។

កម្ពុជារៀបចំសន្និសីទស្តីពី «ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម»

លើសពីគោលបំណងដូចដែលបានរៀបរាប់ខាងលើ សន្នីសីទក៏បានដាក់ចេញនូវទិសដៅមួយចំនួនទៀតសម្រាប់កម្ពុជា សំដៅធ្វើឱ្យក្លាយទៅជាទីផ្សារដែលមានទស្សនវិស័យវែងឆ្ងាយ និងកំពុងធ្វើកំណែទម្រង់យ៉ាងសកម្ម ព្រមទាំងធ្វើទំនើបកម្មក្របខណ្ឌភស្តុភារកម្មរបស់ខ្លួនផងដែរ។

ការដាក់ចេញនូវទិសដៅទាំងនោះធ្វើឡើងក្នុងគោលបំណង៖ (១)ផ្តល់ព័ត៌មានបច្ចុប្បន្នភាពអំពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជំរុញដោយកំណើននៃការនាំចេញ, (២)បង្ហាញពីកំណែទម្រង់ក្នុងវិស័យភស្តុភារកម្មបែបបញ្ជូនរហ័ស (Express Logistics) និងកិច្ចសម្រួលផ្នែកគយ, (៣)បង្ហាញពីឥទ្ធិពលនៃកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន, និង (៤) លើកទឹកចិត្តឱ្យមានការបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការឆ្លងដែនជាមួយភាគីពាក់ព័ន្ធក្នុងតំបន់។

តាមរយៈសន្និសីទនេះនឹងក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើនភាពលេចធ្លោក្នុងតំបន់អំពីវឌ្ឍនភាពនៃវិស័យភស្តុភារកម្មរបស់កម្ពុជា ពង្រឹងទំនុកចិត្តក្នុងចំណោមវិនិយោគិន និងដៃគូពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានភាពធន់ក្នុងបរិបទសកលភាវូបនីយកម្ម៕

កម្ពុជារៀបចំសន្និសីទស្តីពី «ការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈវិស័យភស្តុភារកម្ម»