Close

ក្រសួងវប្បធម៌​ បង្ហាញពីស្ថានភាពខូចខាតប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
ក្រសួងវប្បធម៌​ បង្ហាញពីស្ថានភាពខូចខាតប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ ក្រសួងវប្បធម៌​ បង្ហាញពីស្ថានភាពខូចខាតប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានអំពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដាឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានឱ្យដឹងថា ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ រួមមានការការខូចខាតប្រាង្គប្រាសាទព្រះវិហារចំនួន ១៤២ កន្លែអ និងតំបន់ជុំវិញចំនួន ៤២ កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតព្រះវិហារ។

ប្រភពដដែលបន្តថា សហគមន៍ជុំវិញប្រាសាទរងការខូចខាតចំនួន ៦០ កន្លែង រួមមានផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត បណ្តាលឱ្យប្រជាជន១៤,៨៣២ នាក់ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះ។ ការខូចខាតទាំងនេះ ត្រូវបានកត់ត្រាចងក្រងជាផ្លូវការដោយអាជ្ញាធរជាតិព្រះវិហារ នាខែតុលា ឆ្នាំ ២០២៥។

បើតាមប្រភពដដែល ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីធ្ងៃទី ៧ ដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ បង្ហាញអំពីការខូចខាតធ្ងន់ធ្ងរលើសពីអ្វីដែលបានកត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ ២០២៥។

ក្រសួងវប្បធម៌បង្ហាញពីស្ថានភាពខូចខាតប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ

យោងតាមភស្តតាងរូបថត និងវីដេអូដែលប្រមូលបានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកម្មចងក្រងឯកសារនាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ សំណង់ស្ថាត្យកម្មសំខាន់ៗ ស្ទើរតែទាំងអស់នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ទំាងអស់ និងជណ្តើរបុរាណខាងជើងបានទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ការខូចខាតទាំងនេះ គឺបណ្តាលមកពីការប្លោងគ្រាប់ធុនធ្ងន់ម្តងហើយម្តងទៀត និងការទម្លាក់គ្រាប់បែកលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំងដែលបានបាញ់សំដៅផ្ទាល់មកលើតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ។

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងនៅខាងក្រោម៖

ក្រសួងវប្បធម៌បង្ហាញពីស្ថានភាពខូចខាតប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ