Close

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោល ចំពោះការផ្សព្វផ្សាយចោទប្រកាន់ប្តឹងលោកអធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោល ចំពោះការផ្សព្វផ្សាយចោទប្រកាន់ប្តឹងលោកអធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោល ចំពោះការផ្សព្វផ្សាយចោទប្រកាន់ប្តឹងលោកអធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោល ចំពោះការផ្សព្វផ្សាយចោទប្រកាន់ប្តឹងលោកអធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ពីបទមិនបំពេញភារកិច្ចក្នុងការស៊ើបអង្កេតបទល្មើសចរាចរណ៍ និងជួយសម្រួលឱ្យជនបង្កគ្រោះថ្នាក់គេចខ្លួនពីការអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចស្តុបថ្នល់បត់ចំការដូង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា: នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨:២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចស្តុបថ្នល់បត់ចំការដូង លើផ្លូវ២១៧ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រវាងរថយន្តម៉ាក MITSUBISHI FUSO ពណ៌ខៀវ-ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-2607 បើកបរដោយឈ្មោះ សៅ រឿត ភេទប្រុស មុខរបរបើកបររថយន្ត មានទីលំនៅភូមិខ្វិត ឃុំព្រែកខ្ពស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងរថយន្តម៉ាក KIA MORNING ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កណ្តាល 2B-5750 បើកបរដោយឈ្មោះ ធឿន រដ្ឋា មុខរបរប្រធាននាយកដ្ឋានសិទ្ធិមនុស្សគណបក្សដើម្បីកម្ពុជា អាសយដ្ឋានផ្ទះ២៧០អឺសឺរ៉ូ ផ្លូវ៥៥ដេ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ បណ្ដាលឱ្យរថយន្តម៉ាក KIA MORNING ខូចខាតរថយន្តផ្នែកខាងក្រោយនិងរបួសស្រាលក្មេងស្រី០១នាក់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោល ចំពោះការផ្សព្វផ្សាយចោទប្រកាន់ប្តឹងលោកអធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ មុនពេលកើតហេតុរថយន្តទាំងពីរគ្រឿងបើកបរក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នា ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តម៉ាក MITSUBISHI FUSO បានបុករថយន្តម៉ាក KIA MORNING ពីក្រោយតែម្តង។ បន្ទាប់ពីកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះដល់កន្លែងកើតហេតុ ដោយអ្នកបើកបររថយន្តម៉ាក MITSUBISHI FUSO បានរត់គេចខ្លួនបាត់ និងបានឃើញតែតំណាងក្រុមហ៊ុនធានារ៉ាប់រងខាងរថយន្តបង្ក ធ្វើការចរចារជាមួយម្ចាស់រថយន្តម៉ាក KIA MORNING ដើម្បីដោះស្រាយ ដោយការជជែកគ្នាប្រហែលជិតមួយម៉ោងមិនត្រូវគ្នា បន្ទាប់មកសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះធ្វើការតាមជំនាញ ហើយនាំយករថយន្តទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននបាលខណ្ឌដង្កោ ដើម្បីអនុវត្តតាមនីតិវិធី។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញបានធ្វើការកោះហៅភាគីទាំងពីរចូលខ្លួនដើម្បីដោះស្រាយ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ខណៈនោះភាគីទាំងពីរបានជជែកថ្លៃសំណងខូចខាត ដោយពេលនោះភាគីរថយន្តម៉ាក MITSUBISHI FUSO យល់ព្រមសងសំណងខូចខាតចំនួន ១០០០ដុល្លារ (មួយពាន់ដុល្លារ) ជូនទៅភាគីរថយន្តម៉ាក KIA MORNING ប៉ុន្តែភាគីរថយន្តម៉ាក KIA MORNING មិនយល់ព្រម ដោយទាមទារពីភាគីរថយន្តម៉ាក MITSUBISHI FUSO ទឹកប្រាក់ ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារ) សម្រាប់ថ្លៃព្យាបាល និងជួសជុលរថយន្ត។ បន្ទាប់មកភាគីទាំងពីរមិនឯកភាពគ្នា ហើយសុំដោះស្រាយនៅពេលខាងមុខទៀត។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោល ចំពោះការផ្សព្វផ្សាយចោទប្រកាន់ប្តឹងលោកអធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១០:៥៨នាទី កម្លាំងជំនាញបានធ្វើការទំនាក់ទំនងទូរស័ព្ទកោះហៅភាគីទាំងពីរឲ្យចូលខ្លួនដោះស្រាយម្តងទៀតនៅព្រឹកនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ប៉ុន្តែខាងភាគីរថយន្តម៉ាក KIA MORNING មិនមកតាមការណាត់របស់សមត្ថកិច្ចនោះឡើយដោយមូលហេតុគាត់ថាជាប់រវល់។

លុះនៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមប្តឹងចោទប្រកាន់លោកអធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចំនួន០២នាក់ និងពាក់ព័ន្ធមួយចំនួនទៀត ពីបទមិនបំពេញភារកិច្ចក្នុងការស៊ើបអង្កេតបទល្មើសចរាចរណ៍ និងជួយសម្រួលឱ្យជនបង្កគ្រោះថ្នាក់គេចខ្លួនពីការអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកពីសំណាក់ម្ចាស់រថយន្ត KIA MORNING នៅគ្រាដែលសមត្ថកិច្ចបានកោះហៅភាគីទាំងពីរបានចូលមកដោះស្រាយ០១លើកមកហើយ មិនស្រុះស្រួលគ្នា និងបន្តកោះហៅចូលមកដោះស្រាយទៀតប៉ុន្តែម្ចាស់រថយន្តម៉ាក KIA MORNING បដិសេធថាជាប់រវល់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោល ចំពោះការផ្សព្វផ្សាយចោទប្រកាន់ប្តឹងលោកអធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ

ដោយការចោទប្រកាន់មកលើសមត្ថកិច្ចពីសំណាក់ម្ចាស់រថយន្តម៉ាក KIA MORNING គឺជាការចោទប្រកាន់មិនសមហេតុផល និងគ្មានមូលដ្ឋានច្បាស់លាស់។ ដោយឡែកចំពោះការចោទប្រកាន់ថាសមត្ថកិច្ចសម្រួលឱ្យជនបង្កគ្រោះថ្នាក់គេចខ្លួនពីកន្លែងហេតុគឺសមត្ថកិច្ចសូមធ្វើការបដិសេធដោយនៅពេលដែលសមត្ថកិច្ចទទួលព័ត៌មានទៅដល់កន្លែងកើតហេតុ គឺអ្នកបើកបររថយន្តម៉ាក MITSUBISHI FUSO បានរត់គេចខ្លួនបាត់ និងបានឃើញតែតំណាងក្រុមហ៊ុនធានារ៉ាប់រងខាងរថយន្តបង្កចេញមុខដោះស្រាយ។
បច្ចុប្បន្នករណីខាងលើសមត្ថកិច្ចជំនាញនៅកំពុងបន្តតាមនីតិវិធី៕


ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោល ចំពោះការផ្សព្វផ្សាយចោទប្រកាន់ប្តឹងលោកអធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ និងមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ