Close

រដ្ឋមន្ត្រីបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនមួយបញ្ឈប់ការបញ្ចេញសំណល់រាវ ចេញពីទីតាំងរបស់ក្រុមហ៊ុនជាបន្ទាន់

ដោយ៖ Chhan Sreyka ​​ | 15 ម៉ោងមុន ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនមួយបញ្ឈប់ការបញ្ចេញសំណល់រាវ ចេញពីទីតាំងរបស់ក្រុមហ៊ុនជាបន្ទាន់ រដ្ឋមន្ត្រីបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនមួយបញ្ឈប់ការបញ្ចេញសំណល់រាវ ចេញពីទីតាំងរបស់ក្រុមហ៊ុនជាបន្ទាន់

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានតម្រូវឱ្យក្រុមហ៊ុន Guowang State (Cambodia) Food Co., Ltd ត្រូវបញ្ឈប់ ការបញ្ចេញ សំណល់រាវចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់ មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន។

យោងតាមលិខិតរបស់ លោក អ៊ាង សុផល្លែត ផ្ញើជូនប្រធានក្រុមហ៊ុនកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០២៥ សរសេរថា « ក្រុមហ៊ុនរបស់លោក ជាប្រភេទជាប្រភេទរោងចក្រផលិតដំណាប់ស្វាយ ដែលមានអាសយដ្ឋានស្ថិតនៅភូមិអូរបាក់រទេះ ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបង្កឱ្យមានការបំពុលទឹកសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ របស់ ប្រជាពលរដ្ឋ ហើយក្រសួងបរិស្ថានបានរកឃើញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើសទៅនឹង មាត្រា១៥៦. មាត្រា១៧៣ មាត្រា២៨៦ មាត្រា២៨៧ មាត្រា៣១៤ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធាន ធម្មជាតិ និងមាត្រា៦ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា៤ថ្មី និងមាត្រា៩ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ២៧»។

រដ្ឋមន្ត្រីបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយបញ្ឈប់ការបញ្ចេញសំណល់រាវ ចេញពីទីតាំងរបស់ក្រុមហ៊ុនជាបន្ទាន់

លិខិតដដែលបន្តថា «ក្នុងន័យនេះ ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលទឹកប៉ះពាល់ដល់ សុខភាពសាធារណៈនឹងបរិស្ថានឱ្យខាងតែបាន ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនត្រូវបញ្ឈប់ ការបញ្ចេញសំណល់រាវចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់ មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន »។

លិខិតដដែលសង្កត់ធ្ងន់ថា ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់
ជាធរមានបន្ថែមទៀត៕


រដ្ឋមន្ត្រីបរិស្ថានតម្រូវឱ្យក្រុមហ៊ុនមួយបញ្ឈប់ការបញ្ចេញសំណល់រាវ ចេញពីទីតាំងរបស់ក្រុមហ៊ុនជាបន្ទាន់