Close

ក្រុមជម្រើសជាតិប៉ូឡូញ កំពុងធ្វើព្យុះភ្លៀងក្នុងពានរង្វាន់​បាល់ទះ​​ពិភព​លោក VNL 2025 ខណៈ ជប៉ុន ឈរលេខ ២

ដោយ៖ Chhan Sreyka ​​ | 17 ម៉ោងមុន កីឡា
ក្រុមជម្រើសជាតិប៉ូឡូញ កំពុងធ្វើព្យុះភ្លៀងក្នុងពានរង្វាន់​បាល់ទះ​​ពិភព​លោក VNL 2025 ខណៈ ជប៉ុន ឈរលេខ ២ ក្រុមជម្រើសជាតិប៉ូឡូញ កំពុងធ្វើព្យុះភ្លៀងក្នុងពានរង្វាន់​បាល់ទះ​​ពិភព​លោក VNL 2025 ខណៈ ជប៉ុន ឈរលេខ ២

កិតត្រឹមមួយសប្តាហ៍ដំបូងនេះ ក្រុម​បាល់ទះ​​ជម្រើស​ជាតិ​ប៉ូឡូញ កំពុងតែធ្វើព្យុះធ្វើភ្លៀង ​ក្នុង​ព្រឹត្តិការណ៍​បាល់ទះ​​ពិភព​លោក FIVB Men’s Volleyball Nations League ឆ្នាំ​២០២៥ ដោយបាន​ក្លាយ​ជា​ក្រុម​តែ​មួយ​គត់ ដែល​រក្សាភាព​មិន​ចាញ់​ក្នុង ​៤​ប្រកួតជាប់ៗគ្នា ពោលគឺឈ្នះទាំងអស់។

ជាក់ស្ដែង ការ​ប្រកួត​ទី១ ប៉ូឡូញ បាន​យក​ឈ្នះ ហូឡង់ ដោយលទ្ធផល ៣-១, ការ​ប្រកួត​ទី២ បាន​យក​ឈ្នះ​ជើងខ្លាំងអាស៊ី គឺក្រុមបាល់ទះជប៉ុន ដោយ​លទ្ធផល ៣-១, ការ​ប្រកួត​ទី៣ បាន​យក​ឈ្នះ តួកគី ដោយ​លទ្ធផល ៣-០ ខណៈការប្រកួត​ទី៤ បាន​យក​ឈ្នះ ស៊ែប៊ី ដោយ​លទ្ធផល ៣-០។ តាមរយៈជ័យជំនះទាំង​៤​ប្រកួត នេះ ប៉ូឡូញ រក​បាន ១២​ពិន្ទុ​ពេញ និង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១ ​ក្នុង​តារាង។

ក្រុមជម្រើសជាតិប៉ូឡូញ កំពុងធ្វើព្យុះភ្លៀងក្នុងពានរង្វាន់​បាល់ទះ​​ពិភព​លោក VNL 2025 ខណៈ ជប៉ុន ឈរលេខ២

ចំណែកឯក្រុមដែល ​ឈ្នះ​៣ ប្រកួត និង​ចាញ់១ មានចំនួន​ ៤ក្រុម ​ដែលរួមមានក្រុមបាល់ទះជម្រើសជាតិជប៉ុន ស្ថិត​នៅ​លេខ​២ ប្រេស៊ីល ស្ថិត​នៅ​លេខ​៣ អ៊ីតាលី ស្ថិត​នៅ​លេខ​៤ ខណៈ​ស្លូវេនី ស្ថិត​នៅ​លេខ​៥។

តារាងចំណាត់ថ្នាក់៖
១.ប៉ូឡូញ មាន ១២ពិន្ទុ
២.ជប៉ុន មាន ៩ពិន្ទុ
៣.ប្រេស៊ីល មាន ៩ពិន្ទុ
៤.អ៊ីតាលី មាន ៨ពិន្ទុ
​៥.ស្លូវេនី មាន ៨ពិន្ទុ
៦.អាល្លឺម៉ង់ មាន ៧ពិន្ទុ
៧.គុយបា មាន ៧ពិន្ទុ
៨.ហូឡង់ មាន ៦ពិន្ទុ
​៩.ស៊ែប៊ី មាន ៥ពិន្ទុ
១០.ប៊ុលហ្ការី មាន ៥ពិន្ទុ៕

គួរបញ្ជាក់ថា ការ​ប្រកួត​សប្តាហ៍​ទី​២ គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៥ ដែល​ត្រូវ​ផ្លាស់​ប្តូរ​ទឹក​ដី​ប្រកួត​ម្តង។ ដោយកាលពីសប្តាហ៍​ទី១ នៅ​ប្រទេស​កាណាដា ខណៈ​សប្តាហ៍​ទី២ នឹលេងនៅ​សហរដ្ឋ​អាមេរិក​ វិញ​ម្តង។ ការ​ប្រកួតវិល​ជុំ​ ផ្លាស់​ប្តួរ​ទឹក​ដី​នេះ​ធ្វើ​៣​សប្តាហ៍​ ពោល​គឺ​រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​កក្កដា ទើប​ចប់ ហើយ​ជ្រើស​រើស​យក​៨​ក្រុម​ចុង​ក្រោយ​ឡើង​​វគ្គ​ខ្វែង​នៅ​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៣ ខែ​សីហា ទើប​រក​ឃើញ​ជើង​ឯក៕

ក្រុមជម្រើសជាតិប៉ូឡូញ កំពុងធ្វើព្យុះភ្លៀងក្នុងពានរង្វាន់​បាល់ទះ​​ពិភព​លោក VNL 2025 ខណៈ ជប៉ុន ឈរលេខ២