Close

នាយក CPU គាំទ្រឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលឆ្លើយតបទៅនឹងការផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធករណីឃាតកម្មលើក្មេងស្រីម្នាក់ក្នុងខណ្ឌព្រែកព្នៅ

ដោយ៖ Chhan Sreyka ​​ | 11 ម៉ោងមុន ព័ត៌មានជាតិ
នាយក CPU គាំទ្រឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលឆ្លើយតបទៅនឹងការផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធករណីឃាតកម្មលើក្មេងស្រីម្នាក់ក្នុងខណ្ឌព្រែកព្នៅ នាយក CPU គាំទ្រឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលឆ្លើយតបទៅនឹងការផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធករណីឃាតកម្មលើក្មេងស្រីម្នាក់ក្នុងខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU) បានមានប្រសាសន៍គាំទ្រនូវប្រសាសន៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានឆ្លើយតបទៅនឹងការផ្សព្វផ្សាយផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធករណីឃាតកម្មលើក្មេងស្រីមា្នក់ក្នុងខណ្ឌព្រែកព្នៅ។

ការប្រកាសគាំទ្រនេះ ធ្វើឡើង បន្ទាប់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា ករណីឃាតកម្ម ក្នុងខណ្ឌព្រែកព្នៅ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥ លើក្មេងស្រី ដែលខាងសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជនសង្ស័យភ្លាមៗ ចំនួន០៣នាក់ ប៉ុន្តែមានអ្នកសារព័ត៌មានមួយរូបផ្សព្វផ្សាយថាជាករណីរំលោភបូក ដោយមនុស្ស ចំនួន០៨នាក់ បានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងកិត្តិយស ដល់ក្រុមគ្រួសារនៃសពជាខ្លាំងជាពិសេសមហាជនមានការយល់ច្រឡំ ។

លោក James McCabe បានថ្លែងថា «ខ្ញុំសូមគូសបញ្ជាក់ឡើងវិញ និងគាំទ្រនូវប្រសាសន៍របស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ហើយសូមថ្លែងអំណរគុណដល់ឯកឧត្តម ក្នុងការកំណត់ប្រភពពត៌មាន ហើយបានឆ្លើយតបទៅនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលបានលើកឡើង»។

នាយក CPU គាំទ្រឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលឆ្លើយតបទៅនឹងការផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធករណីឃាតកម្មលើក្មេងស្រីម្នាក់ក្នុងខណ្ឌព្រែកព្នៅ

លោកបន្តថា « នគរបាលជាតិកម្ពុជាបានបើកការស៊ើបអង្កេតប្រកបដោយវិជ្ជាជីវៈខ្ពស់ដោយទទួលបានលទ្ធផលដ៏អស្ចារ្យក្នុងការចាប់ខ្លួនជនសង្ស័យបានចំនួន បីនាក់ក្នុងរយៈពេលមិនបានប៉ុន្មានម៉ោងផង ក្រោយពេលសាកសពក្មេងស្រីរងគ្រោះត្រូវបានគេប្រទះឃើញ។ នេះជាកិច្ចការស៊ើបអង្កេតមួយដ៏ស៊ីជម្រៅនិងអស់ពីកម្លាំងកាយចិត្តមិនខ្លាចនឿយហត់របស់សមត្ថកិច្ចនគរបាល ហើយសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យជាទីមោទនៈសម្រាប់នគរបាលជាតិកម្ពុជា«។

លោកបន្ថែមថា «អង្គភាពការពារកុមារ (CPU) សូមបញ្ជាក់ក្នុងគោលជំហរមុតមាំថា អង្គភាពយើងខ្ញុំមិនដែលបញ្ចេញមតិផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការនគរបាលដែលកំពុងឋិតក្នុងដំណាក់កាលស៊ើបអង្កេតនោះទេ ធ្វើដូច្នេះគឺដើម្បីរក្សាឯកជនភាពរបស់ជនរងគ្រោះ និងធានានូវភាពជឿទុកចិត្ត និងសុវត្ថិភាពរបស់ដំណើរការស៊ើបអង្កេតរបស់សមត្ថកិច្ចនគរបាល»។

ជាថ្មីម្តងទៀត លោក បាន កោតសរសើរនូវលទ្ធផលការងារដ៏អស្ចារ្យរបស់សមត្ថកិច្ចនគរបាលក្នុងការបំបែកបាននូវករណីដ៏សាហាវឃោរឃៅនេះ និងសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះផងដែរ។

នាយក CPU គាំទ្រឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលឆ្លើយតបទៅនឹងការផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធករណីឃាតកម្មលើក្មេងស្រីម្នាក់ក្នុងខណ្ឌព្រែកព្នៅ

ទាក់ទិននឹងបញ្ហានេះ លោក ប្រាក់ វណ្ឌដា ទីប្រឹក្សាក្រសួងព័ត៌មានបានបញ្ចេញមតិថា អ្នកសារព័ត៌មានត្រូវប្រយ័ត្នក្នុងការផ្សព្វផ្សាយដំណឹង ដែលកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតរបស់សមត្ថកិច្ច ព្រោះជាការសម្ងាត់របស់នគរបាលយុត្តិធម៌ រក្សាឯកជនភាពរបស់ជនរងគ្រោះ និងធានាសុវត្ថិភាពដល់ដំណើរការស៊ើបអង្កេត។

ជាថ្មីម្តងទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានក្រើនរំលឹកដល់ អ្នកសារព័ត៌មានរូបនោះ ដែលមានហ្វេសប៊ុក ឈ្មោះ« Tep Pon» ឱ្យប្រញាប់ផ្សព្វផ្សាយកែតម្រូវជាបន្ទាន់ បើមិនដូច្នោះទេ ឯកឧត្តមនឹងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានចាត់វិធានការតាមផ្លូវច្បាប់។

តាមបណ្តាញសង្គម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ សរសេរថា «សូមប្អូនប្រុសអនុវត្តតាមវិជ្ជាជីវៈសារព័ត៊មាន និងក្រមសីលធម៌ !ស្រង៎សម្ដីមួយជ្រុងហើយមិនប្រមូលព័ត៌មានឱ្យច្បាស់ ប្អូនផ្សាយចេញធ្វើឱ្យក្រុមគ្រួសារនៃសព និងមហាជនមានការយល់ច្រឡំ មកលើចាត់ការរបស់សមត្ថកិច្ច» ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្ថែមថា «បើប្អូនមិនបកស្រាយជូនមហាជនទេ ខ្ញុំនឹងធ្វើរបាយការណ៍គោរពជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិនិត្យលើការផ្សាយព័ត៊មាននេះ។សូម អរគុណ ដែលខ្ញុំមានបំណងល្អចូលរួមចំណែក ក្នុងសង្គមកម្ពុជាទាំងអស់គ្នា»៕

នាយក CPU គាំទ្រឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលឆ្លើយតបទៅនឹងការផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធករណីឃាតកម្មលើក្មេងស្រីម្នាក់ក្នុងខណ្ឌព្រែកព្នៅ