Close

មួយថ្ងៃ​ រកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍​ ៣៨១គ្រឿង ត្រូវបានផាកពិន័យ

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ
មួយថ្ងៃ​ រកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍​ ៣៨១គ្រឿង ត្រូវបានផាកពិន័យ មួយថ្ងៃ​ រកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍​ ៣៨១គ្រឿង ត្រូវបានផាកពិន័យ

ភ្នំពេញ៖ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៦ ខែឧសភា រកឃើញយានយន្តល្មើសចំនួន ៣៨១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។នេះ បើតាមតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥) ។

ប្រភពដដែលបានឲ្យដឹងថា ចំនួនគោលដៅសរុប ២០៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៩១គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ២១២គ្រឿង និងម៉ូតូ ២៧៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៨១គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ១៦៥គ្រឿង និងម៉ូតូ ២១៣គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

មួយថ្ងៃ​ រកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍​ ៣៨១គ្រឿង ត្រូវបានផាកពិន័យ

តាមរបាយការណ៍លទ្ធផលរយៈពេល ០៦ ថ្ងៃ ពីថ្ងៃទី១-០៦ ខែឧសភា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ២,៤៧៧គ្រឿង, រថយន្តធំ ១៥គ្រឿង, រថយន្តតូច ១,០៤៦គ្រឿង, ម៉ូតូ ១,៤១៦គ្រឿង ។

ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៨៧២គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ៨៣៨គ្រឿង និងម៉ូតូ ១,០២៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

មួយថ្ងៃ​ រកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍​ ៣៨១គ្រឿង ត្រូវបានផាកពិន័យ