Close

យន្តហោះចម្បាំងរុស្ស៊ី Su-27 បុកទម្លាក់ដ្រូនអាមេរិក MQ-9 នៅលើដែនសមុទ្រខ្មៅ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
យន្តហោះចម្បាំងរុស្ស៊ី Su-27 បុកទម្លាក់ដ្រូនអាមេរិក MQ-9 នៅលើដែនសមុទ្រខ្មៅ យន្តហោះចម្បាំងរុស្ស៊ី Su-27 បុកទម្លាក់ដ្រូនអាមេរិក MQ-9 នៅលើដែនសមុទ្រខ្មៅ

បរទេស​ ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះយន្តហោះដ្រូនស៊ើបយកការណ៍របស់សហរដ្ឋអាមេរិកប្រភេទ MQ-9 មួយគ្រឿងត្រូវបានយន្តហោះចម្បាំងរបស់រុស្ស៊ីហោះបុកទម្លាក់នៅពីលើដែនសមុទ្រខ្មៅខណៈដែលកំពុងហោះហើរក្នុងបេសកកម្មរបស់ខ្លួន។

បើយោងតាមការបញ្ជាក់ដោយកងកម្លាំងទ័ពអាមេរិកប្រចាំនៅតំបន់អឺរ៉ុបដែលហៅកាត់ថា EUCOM បានឱ្យដឹងថា​ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណជា៧យប់ថ្ងៃអង្គារម្សិលមិញនេះ​ដោយក្នុងនោះយន្តហោះចម្បាំងរបស់រុស្ស៊ីប្រភេទ Su-27 ចំនួន២គ្រឿងជាអ្នកចូលរួមធ្វើសកម្មភាព។

EUCOM បានរៀបរាប់ថា មុនពេលកើតហេតុ​ខាងលើនេះ​ យន្តហោះចម្បាំងរបស់រុស្ស៊ីបានហោះហើរមកក្បែរ MQ-9 ហើយបានចាប់ផ្តើមធ្វើសកម្មភាពរំខានដោយមានទាំងការបង្ហូរសាំងនៅពីខាងមុខដែលធ្វើឲ្យប៉ះពាល់ដល់ការហោះហើរ និងបន្ទាប់មកគឺការហោះទៅបុកកន្ទុយពីក្រោយដើម្បីឲ្យយន្តហោះដ្រូននេះបាត់បង់ការគ្រប់គ្រងពីទីបញ្ជាការតែម្តង។

ក្រោយហេតុការណ៍នេះ​ អ្នកនាំពាក្យរបស់សេតវិមាន​ លោក John Kirby បានចេញមកធ្វើសេចក្តីថ្លែងការណ៍ដោយបានបញ្ជាក់ថា​ វាគឺជាព្រឹត្តិការណ៍លើកដំបូងដែលការហោះហើរប្រកបដោយភាពគ្រោះថ្នាក់​ និងគ្មានវិជ្ជាជីវ:របស់ភាគីរុស្ស៊ីបានធ្វើឲ្យធ្លាក់យន្តហោះដ្រូនមួយគ្រឿងរបស់អាមេរិកលើកនេះ៕

អត្ថបទទាក់ទង