Close

នគរបាលស្រុកពាមរក៍ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេតាមផ្លូវ នៅចំណុចគល់ស្ពានអ្នកលឿង

ដោយ៖ Chhan Sreyka ​​ | 12 ម៉ោងមុន ព័ត៌មានជាតិ
នគរបាលស្រុកពាមរក៍ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេតាមផ្លូវ នៅចំណុចគល់ស្ពានអ្នកលឿង នគរបាលស្រុកពាមរក៍ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេតាមផ្លូវ នៅចំណុចគល់ស្ពានអ្នកលឿង

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ ព្រមទាំងកងកម្លាំងក្រោមឱវាទបានអន្តរាគមន៍ធ្វើការជួយសង្គ្រោះដល់ស្ត្រីមានផ្ទៃពោះឆ្លងទន្លេកើតតាមផ្លូវបានទារកចំនួន ១នាក់ ភេទប្រុស នៅវេលាម៉ោង៤ និង៤៥នាទីរសៀល នៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរក៍ ខេត្តព្រៃវែង។

នគរបាលស្រុកពាមរក៍ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេតាមផ្លូវ នៅចំណុចគល់ស្ពានអ្នកលឿង

គួរបញ្ជាក់ថា ស្ត្រីដែលមានផ្ទៃពោះឆ្លងទន្លេនៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើតនោះមានឈ្មោះថា ឌី ចន្ធូ អាយុ២៨ឆ្នាំ មានមុខរបរជាមេផ្ទះ ប្ដីឈ្មោះ ហឿន រ៉ាវី អាយុ ៣៤ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែងយករថយន្តសុឺរ៉ែនរបស់អធិការដ្ឋាន ដឹកនាំ និងជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកអ្នកលឿង ដោយសុវត្ថិភាពទាំងម្ដាយ និងកូនបានទាន់ពេលវេលា៕



នគរបាលស្រុកពាមរក៍ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេតាមផ្លូវ នៅចំណុចគល់ស្ពានអ្នកលឿង