Close

ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ១៩នាក់ ដែលធ្វេីសកម្មភាពប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 8:42 am ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ១៩នាក់ ដែលធ្វេីសកម្មភាពប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ១៩នាក់ ដែលធ្វេីសកម្មភាពប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម

ភ្នំពេញ៖​ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈាន ដល់ការបង្រ្កាប ដោយឃាត់ខ្លួនជនជាតិចិន និងខ្មែរ ១៩នាក់ ដែលបង្កប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់ ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចផែនការងារ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈាន ដល់ការបង្រ្កាបបានជន សង្ស័យជនជាតិចិន និងខ្មែរចំនួន ១៩នាក់ ដែលបានប្រព្រឹត្តនៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ១៩នាក់ ដែលបង្កប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់

ការបង្រ្កាបនោះធ្វើឡើង ជាបន្ទាប់ដឹកនាំកម្លាំងដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីទី០៦ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដែលមានការសហការពីកម្លាំងនគរបាលខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចដកហូតបានរថយន្តចំនួន ០៥ គ្រឿង និងអាវុធខ្លីចំនួន ០១ ដើម។ ក្នុងចំណោមជនសង្ស័យទាំ១៩នាក់ មានជនជាតិចិន០២នាក់ និងជនជាតិខ្មែរ១៧នាក់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

ដោយឡែកចំពោះបក្ខពួក ជនសង្ស័យដែលនៅសេសសល់មួយចំនួន សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីបន្តស្វែងរកឃាត់ខ្លួន យកមកចាត់ការតាមនីតិវិធី ៕

ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ១៩នាក់ ដែលបង្កប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់