Close

ស្ពានខ្ពស់ជាងគេ នឹងបើកឲ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល​​ ៧ថ្ងៃ គឺមុន និងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 4:27 am ព័ត៌មានជាតិ
ស្ពានខ្ពស់ជាងគេ នឹងបើកឲ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល​​ ៧ថ្ងៃ គឺមុន និងអំឡុងបុណ្យចូលឆ្នាំខ្មែរ ស្ពានខ្ពស់ជាងគេ នឹងបើកឲ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល​​ ៧ថ្ងៃ គឺមុន និងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ នឹងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នេះ បើតាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ពន្យល់ថា ការអនុញ្ញតិនេះ គឺសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច និងមិនអនុញ្ញាត្តិឲ្យឈប់យានយន្តលេីស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែក ចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រេីប្រាស់ផ្លូវវាងដដែល។

ស្ពានខ្ពស់ជាងគេ នឹងបើកឲ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ គឺមុន និងអំឡុងបុណ្យចូលឆ្នាំខ្មែរ

គួរបញ្ជាក់ថា ស្ពានខ្ពស់ជាង កម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់៩៦%ហើយ គិតថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ដោយធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ(មួយប្រឡោះចំនួន ៤ធ្នឹម) បានដំឡើងរួចរាល់។

កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទារ ( Erection Marchine ) រៀបចំចាក់បេតុងធ្នឹមកាត់ទទឹង, ចាក់បេតុងកម្រាល, រៀបចំបង្កាន់ដៃ និងចាក់AC(Asphalt concrete)បំពាក់ស្លាកសញ្ញាសុវត្ថភាព ជាកិច្ចបង្ហើយ៕

ស្ពានខ្ពស់ជាងគេ នឹងបើកឲ្យឆ្លងកាត់បណ្តោះអាសន្នរយៈពេល៧ថ្ងៃ គឺមុន និងអំឡុងបុណ្យចូលឆ្នាំខ្មែរ