Close

រោងចក្រផលិតស្រោមដៃ និងឧបករណ៍បរិក្ខារពេទ្យតម្លៃជិត ៣០០ លានដុល្លារ ចាប់ផ្តើមសង់នៅស្វាយរៀង

ដោយ៖ Chhan Sreyka ​​ | 19 ម៉ោងមុន ព័ត៌មានជាតិ
រោងចក្រផលិតស្រោមដៃ និងឧបករណ៍បរិក្ខារពេទ្យតម្លៃជិត ៣០០ លានដុល្លារ ចាប់ផ្តើមសង់នៅស្វាយរៀង រោងចក្រផលិតស្រោមដៃ និងឧបករណ៍បរិក្ខារពេទ្យតម្លៃជិត ៣០០ លានដុល្លារ ចាប់ផ្តើមសង់នៅស្វាយរៀង

ស្វាយរៀង៖ ក្រុមហ៊ុន Nex Healthcare Co., Ltd. ដែលមានមុខសញ្ញាវិនិយោគផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យក្នុង នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៥ បានបញ្ចុះបឋមសិលាសាងសង់រោងចក្ររបស់ខ្លួនមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង ក្នុងទំហំទុនវិនិយោគប្រមាណ ២៧៣ លានដុល្លារអាមេរិក លេីផ្ទៃដីទំហំ ២១ ហិកតា។ ពិធីចុះបឋមសិលា ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

ក្រុមហ៊ុននេះជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Shadong Blue Sail Health Technology Co., Ltd. មកពីខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោកស្រី Liu Wenjing ។ ផលិតផលស្រោមដៃការពារសុខភាពរបស់ក្រុមហ៊ុននេះ ជាប់ចំណាត់ថ្នាក់លេខ៣ នៅទូទាំងពិភពលោក, រីឯ ឧបករណ៍ពិនិត្យបេះដូងជាប់ចំណាត់ថ្នាក់លេខ ៤ ទូទាំងពិភពលោក និងជាប់លេខ ២ នៅក្នុងប្រទេសចិន។

រោងចក្រផលិតស្រោមដៃ និងឧបករណ៍បរិក្ខារពេទ្យតម្លៃជិត ៣០០ លានដុល្លារ ចាប់ផ្តើមសង់នៅស្វាយរៀង

នាឱកាសនេះ លោក អគ្គលេខាធិការ បានជម្រាបជូនវិនិយោគិន និងភ្ញៀវជាតិ-អន្តរជាតិទាំងអស់អំពីភាពជោគជ័យរបស់តំបន់សេដ្ឋកិច្ចពិសេសមកដល់សព្វថ្ងៃនេះ គឺកើតចេញក្រោមគំនិតផ្តួចផ្តេីមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះតំបន់សេដ្ឋកិច្ចពិសេស ដោយប្រេីនូវអភិក្រមចំនួន៣ រួមមានៈ កាត់បន្ថយពេលវេលា, កាត់បន្ថយចំណាយ និងកាត់បន្ថយឋានានុក្រមលេីប្រតិបត្តិការវិនិយោគ និងនីតិវិធីផ្សេងៗ។

លោក បន្តថា បន្ថែមពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋានរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់នូវអភិក្រមចំនួន៣ គឺ ការទាក់ម៉ូយ ទាក់ទាញវិនិយោគិន, ការថែទាំវិនិយោគិន និងការជំរុញដេីម្បីឱ្យវិនិយោគិនបន្តទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត។ ជារួម សមិទ្ធផលវឌ្ឍនភាពនៃការរីកចម្រេីននៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ កេីតចេញពីការចង្អុលបង្ហាញ ការណែនាំដ៏ប៉ិនប្រសប់របស់សម្តេចទាំងពីរ។

រោងចក្រផលិតស្រោមដៃ និងឧបករណ៍បរិក្ខារពេទ្យតម្លៃជិត ៣០០ លានដុល្លារ ចាប់ផ្តើមសង់នៅស្វាយរៀង

ជាការឆ្លេីយតបមន្ត្រីតំណាងក្រសួងស្ថាប័ននិងអាជ្ញាធរទាំងអស់ដែលបំពេញការងារប្រចាំការនៅតាមតំបន់ បានប្តេជ្ញាយ៉ាងម៉ុតមាំថា នឹងបន្តខិតខំអនុវត្តតាមការណែនាំ និងការចង្អុលបង្ហាញស្របតាមអភិក្រមដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ។
ឆ្លៀតឱកាសនេះដែរ ឯកឧត្តម អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជេីញចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រស៊ាំង អ៉ិនធេីណេសិនណាល, តំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វ៊ូ និងតំបន់សេដ្ឋកិច្ចពិសេស ហ័្វរស៊ុន ហ្គីហ្គា ដេីម្បីពិនិត្យមេីលវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់ផងដែរ។

ការកេីនឡេីងនៃចំនួនគម្រោងវិនិយោគជាបន្តបន្ទាប់ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានសបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេសបាននិងកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ព្រមទាំងបានបង្កើតការងារនិងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេស បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។

រោងចក្រផលិតស្រោមដៃ និងឧបករណ៍បរិក្ខារពេទ្យតម្លៃជិត ៣០០ លានដុល្លារ ចាប់ផ្តើមសង់នៅស្វាយរៀង