តេីសហគមន៍ព្រែកត្នោតខេត្តកំពតមានសក្តានុពលយ៉ាងណា?
កំពត៖ សហគមន៍នេសាទព្រែកត្នោត មានផ្ទៃដីទំហំ ១ ១៦៨ហិកតា ជាកន្លែងការពារព្រៃកោងកាងពីការកាប់បំផ្លាញ និងទន្ទ្រាននានាក្នុងខេត្តកំពត ព្រមទាំងជាទីតាំងសម្រាប់ដាំដុះដើមកោងកាងបន្ថែមផងដែរ ។
លើសពីនេះ សហគមន៍នេះ ក៏ជាកន្លែងអភរិក្សធនធាន និងជីវៈចម្រុះសមុទ្រយ៉ាងច្រើន ដូចជា ផ្កាថ្ម ស្មៅសមុទ្រ ពិសេសប្រភេទសត្វសមុទ្រកម្រៗ ដូចជា ផ្សោតពណ៌ផ្កាឈូក ផ្សោតក្បាលត្រឡោក ជ្រូកទឹក ត្រីសេះ និងអណ្តើកសមុទ្រជាដើម ។
តាមរយៈការអភិរក្សបានយ៉ាងល្អនេះ យើងឃើញថា វត្តមាននៃជីវចម្រុះទាំងនោះ តែងបានបង្ហាញខ្លួនដល់អ្នកទេសចរបានទស្សនាជារឿយៗ អំឡុងពេលធ្វើដំណើរកម្សាន្តនៅក្នុងសហគមន៍ផងដែរ ។