Close

រំភើបណាស់! កម្ពុជា ឈ្នះមេដាយមាស ៩គ្រឿង ពីការប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ២០២៤

ដោយ៖ Chhan Sreyka ​​ | 19 ម៉ោងមុន កីឡា
រំភើបណាស់! កម្ពុជា ឈ្នះមេដាយមាស ៩គ្រឿង ពីការប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ២០២៤ រំភើបណាស់! កម្ពុជា ឈ្នះមេដាយមាស ៩គ្រឿង ពីការប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ២០២៤

(ឃីកបុកស៊ីង)៖ ការប្រកួតព្រឹត្តិការណ៍ជើងឯកឃីកបុកស៊ីងអាស៊ី ២០២៤ (𝐀𝐬𝐢𝐚𝐧 𝐊𝐢𝐜𝐤𝐛𝐨𝐱𝐢𝐧𝐠 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩𝐬 𝟐𝟎𝟐𝟒) បានបិទបញ្ចប់យ៉ាងជោគជ័យហើយ កាលពីល្ងាចថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះ កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានឈ្នះមេដាយុមាស៩គ្រឿង និងប្រាក់៤គ្រឿង។

ក្រោយពីធ្វើការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ចំនួន៧ថ្ងៃ ចាប់ពីថ្ងៃទី០៦-១៣ ខែតុលា ឆ្នាំ២០២៤ ម្ចាស់ផ្ទះកម្ពុជា បានឈ្នះមេដាយសរុប ៣៣គ្រឿង ក្នុងនោះ មានមេដាយមាស ៩គ្រឿង, ប្រាក់ ៤គ្រឿង និងសំរិទ្ធ ២០គ្រឿង។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះកីឡាករកម្ពុជា ដែលឈ្នះមេដាយមាស៖
1. កីឡាករ សុខ រិទ្ធ
2. កីឡាករ ហ៊ឹម គឹមរៀង
3. កីឡាករ ខាំ កូនខ្លា
4. កីឡាករ ខាំ ខ្លានាង
5. កីឡាករ ឆុង វិសាល
6. កីឡាការិនី ទូច ចាន់វត្តី
7. កីឡាការិនី នៅ ស្រីពៅ
8. កីឡាការិនី ឆា ចាន់ដេង
9. កីឡាការិនី ទួន ស្រីពីន ។

រំភើបណាស់! កម្ពុជា ឈ្នះមេដាយមាស ៩គ្រឿង ពីការប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ២០២៤

ខាងក្រោមនេះ ជាបញ្ជីឈ្មោះកីឡាករកម្ពុជា ដែលឈ្នះមេដាយប្រាក់៖
1. កីឡាករ ព្រុំ សំណាង
2. កីឡាករ វ៉ន គឹមឆេង
3. កីឡាការិនី Delaunay Emma
4. កីឡាករ ទូច ដេវីត ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំមួយនេះ មានកីឡាករជម្រើសជាតិជាង ៦០០នាក់ មកពី ២២ប្រទេសផ្សេងគ្នា ដែលធ្វើការប្រកួតក្នុងសង្វៀនជើងឯកឃីកបុកស៊ីងអាស៊ី ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕



រំភើបណាស់! កម្ពុជា ឈ្នះមេដាយមាស ៩គ្រឿង ពីការប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ២០២៤