Close

មនុស្ស ២២នាក់ ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Beirut

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
មនុស្ស ២២នាក់ ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Beirut មនុស្ស ២២នាក់ ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Beirut

ទីក្រុង Beirut៖ ក្រសួងសុខាភិបាលប្រទេសលីបង់ បានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់កងទ័ពប្រទេសអ៊ីស្រាអែលទៅលើ តំបន់ Bachoura នៅកណ្តាលទីក្រុង Beirut បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់ និង ១១៧ នាក់ផ្សេងទៀតបានរងរបួស ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចុះផ្សាយថា គោលដៅជាក់ស្តែងនៃការវាយប្រហារតាមផ្លូវអាកាសឆ្ពោះទៅ លោក Wafiq Safa ប្អូនថ្លៃរបស់លោក Hassan Nasrallah និងជាមន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់ ក្រុម Hezbollah ។

ទោះជាយ៉ាងណា
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុម Hezbollah មិនទាន់ចេញមុខមកធ្វើអត្ថាធិប្បាយនៅឡើយទេ។

អង្គការសហប្រជាជាតិបាននិយាយថា ករណីខាងលើនេះបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីកងរក្សាសន្តិភាពរបស់ប្រទេសឥណ្ឌូនេស៊ីពីរនាក់បានរងរបួសនៅភាគខាងត្បូងប្រទេសលីបង់ នៅពេលដែលរថក្រោះរបស់ប្រទេសអ៊ីស្រាអែលបានបាញ់ទៅលើប៉មយាម។

មនុស្ស២២នាក់ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Beirut

អង្គការសហប្រជាជាតិនិយាយថា កងកម្លាំងអ៊ីស្រាអែលបាន វាយប្រហារម្តងហើយម្តងទៀត នៅ ទីតាំងរបស់អង្គការសហប្រជាជាតិក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

ទាហានប្រទេសអ៊ីស្រាអែលក៏ត្រូវបានរងការចោទប្រកាន់ពីបទបាញ់កាំជ្រួច និងកាំភ្លើងនៅមូលដ្ឋានអង្គការសហប្រជាជាតិពីរផ្សេងទៀត។

ជុំវិញបញ្ហានេះ កងទ័ពប្រទេសអ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួនបានបាញ់ចេញពីតំបន់ជុំវិញមូលដ្ឋាន បន្ទាប់ពីបានបញ្ជាឱ្យសមាជិកនៃមូលដ្ឋានស្នាក់នៅក្នុង«កន្លែងការពារ»រួចរាល់។

យោងតាមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បានឱ្យដឹងថា នៅកណ្តាលតំបន់ហ្គាហ្សា យ៉ាងហោចណាស់មានមនុស្ស ២៨ នាក់បានស្លាប់ និង ៥៤ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់ប្រទេសអ៊ីស្រាអែលទៅលើសាលារៀនមួយកន្លែង ដែលទីតាំងសម្រាប់ជនស៊ីវិលរស់នៅ។

ទោះជាយ៉ាងណា យោធាអ៊ីស្រាអែលបានច្រានចោលថា ការវាយប្រហារនោះបានផ្តោតលើក្រុមហាម៉ាស់ប៉ុណ្ណោះ៕