Close

ក្ដៅៗ! ស្រីលង្កា តែងតាំងគ្រូបង្វឹកថ្មី មុនប៉ះ ក្រុមគោព្រៃកម្ពុជា ក្នុងវគ្គជម្រុះ AFC Asian Cup

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ កីឡា
ក្ដៅៗ! ស្រីលង្កា តែងតាំងគ្រូបង្វឹកថ្មី មុនប៉ះ ក្រុមគោព្រៃកម្ពុជា ក្នុងវគ្គជម្រុះ AFC Asian Cup ក្ដៅៗ! ស្រីលង្កា តែងតាំងគ្រូបង្វឹកថ្មី មុនប៉ះ ក្រុមគោព្រៃកម្ពុជា ក្នុងវគ្គជម្រុះ AFC Asian Cup

សហព័ន្ធកីទ្បាបាល់ទាត់ស្រីលង្កា នៅថ្ងៃ ពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ នេះ បានប្រកាសតែងតាំងលោក Abdullah Al Mutairi សញ្ជាតិគុយវ៉ែត ជាគ្រូបង្វឹកបណ្ដោះអាសន្ន ដើម្បីដឹកនាំក្រុមពេលជួបក្រុមគោព្រៃកម្ពុជា សម្រាប់ការប្រកួតជម្រុះ AFC Asian Cup Qualifiers នៅខែក្រោយ។

ការសម្រេចតែងតាំងលោក Abdullah Al Mutairi ជាបណ្ដុះអាសន្ននេះធ្វើឡើង គឺដើម្បីជំនួសតំណែងគ្រូបង្វឹកស្រីលង្កា លោក Andy Morrison ដែលកំពុងទទួលការព្យាបាលរបួសអំឡុងពេលសម្រាកអន្តរជាតិមុន នៅប្រទេសប្រ៊ុយណេ។

ក្ដៅៗ! ស្រីលង្កា តែងតាំងគ្រូបង្វឹកថ្មី មុនប៉ះ ក្រុមគោព្រៃកម្ពុជា ក្នុងវគ្គជម្រុះ AFC Asian Cup

ដូច្នេះលោក 𝗔𝗯𝗱𝘂𝗹𝗹𝗮 𝗔𝗹𝗺𝘂𝘁𝗮𝗶𝗿𝗶🇰🇼 នឹងទទួលបន្ទុកដឹកនាំ ស្រីលង្កា ប៉ះកម្ពុជា យើងទាំង២ជើងតែម្ដង ពោលគឺជើងទី១ ប៉ះ កម្ពុជា យើង នៅថ្ងៃទី៥ ខែកញ្ញា នៅទីក្រុង 𝗖𝗼𝗹𝗼𝗺𝗯𝗼 និងជើងទី២ នៅថ្ងៃទី១០ ខែកញ្ញា នៅរាជធានីភ្នំពេញ។

ស្នាដៃខ្ពស់បំផុតនៃអាជីពជាអ្នកចាត់ការរបស់ លោក Abdullah Al Mutairi រហូតមកដល់ពេលនេះ គឺដឹកនាំក្រុមជម្រើសជាតិនេប៉ាល់ ទៅកាន់វគ្គផ្តាច់ព្រ័ត្រជើងឯកប្រចាំតំបន់អាស៊ីខាងត្បូង (SAFF Championship) ជាមួយឥណ្ឌា នៅឆ្នាំ ២០២១។ ជាអកុសល គាត់មិនអាចទទួលបានតំណែងជើងឯកនោះទេ ដោយបានត្រឹមជាជើងឯករង៕

ក្ដៅៗ! ស្រីលង្កា តែងតាំងគ្រូបង្វឹកថ្មី មុនប៉ះ ក្រុមគោព្រៃកម្ពុជា ក្នុងវគ្គជម្រុះ AFC Asian Cup