ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការកសាងសមិទ្ធផលថ្មីៗមួយចំនួនបន្ថែមទៀត
ភ្នំពេញ៖ នៅសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ស្នងការនគរបាលរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការកសាងសមិទ្ធផលថ្មីៗមួយចំនួនបន្ថែមទៀតរួមមានៈ អគារឃាត់ខ្លួនបណ្តោះអាសន្ន កន្លែងស្នាក់នៅរបស់កងកម្លាំងអន្តរាគមន៍ពិសេស កន្លែងហ្វឹកហាត់របស់កងកម្លាំង និងអគារអាហារដ្ឋានដើម្បីជាការបំពេញបន្ថែមតាមតម្រូវការរបស់កងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕