ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញសំណេះសំណាលជាមួយនគរបាលខណ្ឌកំបូល
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយនគរបាលខណ្ឌកំបូល និងណែនាំពីកិច្ចការដឹកនាំការងារជំនាញមួយចំនួនសម្រាប់អង្គភាពអធិការដ្ឋាននគរបាលខណ្ឌកំបូល យកអនុវត្តដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ការងារ បំរើផលប្រយោជន៍សង្គមជាតិ និងប្រជាពលរដ្ឋពិតប្រាកដ។
ឯកឧត្តមស្នងការក៏បានណែនាំឲ្យមានការគ្រប់គ្រងកម្លាំង មធ្យោបាយសម្ភារៈ ឲ្យបានល្អ និងសាមគ្គឺផ្ទៃក្នុងឲ្យបានរឹងមាំ។ ពង្រឹងការអនុវត្តវិធានការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ បើក្នុងករណីកើតឡើងនូវបទល្មើសត្រូវស្រាវជ្រាវបង្រ្កាបឲ្យបានទាន់ពេលវេលា។ ពង្រឹងការងារសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យបានល្អ បំពេញភារកិច្ចប្រកាន់ខ្ជាប់គោលការណ៍ច្បាប់និងវិន័យកងកម្លាំងនគរបាលជាតិដើម្បីបញ្ចៀសរងការរិះគន់ពីប្រជាពលរដ្ឋ។ បង្កើនការយកចិត្តទុកដាក់បង្ការទប់ស្កាត់ក្មេងទំនើង និងការទប់ស្កាត់អំពើលួច ឆក់ ឲ្យមានប្រសិទ្ធភាព៕