Close

ស្ថាបនិកក្រុមទាហ៊ានស៊ីឈ្នួលរុស្ស៊ី លោក Prighozhin ធ្លាក់យន្តហោះស្លាប់ទាំងគួរឲ្យភ្ញាក់ផ្អើល

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ស្ថាបនិកក្រុមទាហ៊ានស៊ីឈ្នួលរុស្ស៊ី លោក Prighozhin ធ្លាក់យន្តហោះស្លាប់ទាំងគួរឲ្យភ្ញាក់ផ្អើល ស្ថាបនិកក្រុមទាហ៊ានស៊ីឈ្នួលរុស្ស៊ី លោក Prighozhin ធ្លាក់យន្តហោះស្លាប់ទាំងគួរឲ្យភ្ញាក់ផ្អើល

បរទេស៖ ទីបំផុតមេដឹកនាំ និងជាស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួលWagner Group លោក Yevgeny Prigozhin ដែលបានដឹកនាំការបះបោរប្រដាប់អាវុធខ្លីមួយប្រឆាំងនឹងយោធារុស្ស៊ីកាលពីដើមឆ្នាំកន្លងមកនោះបានបាត់បង់ជីវិតហើយនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅភាគខាងជើងនៃទីក្រុងម៉ូស្គូកាលពីថ្ងៃពុធ។

ហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចនេះបានសម្លាប់មនុស្សទាំងអស់ដែលមានចំនួនសរុប១០នាក់នៅលើយន្តហោះនេះបើយោងតាមទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលរបស់ប្រទេសរុស្ស៊ីប៉ុន្តែទោះបីជាយ៉ាងណាក្តីមកទល់ពេលនេះមូលហេតុនៃការធ្លាក់នៅមិនទាន់ត្រូវបានគេស៊ើបដឹងនិងប្រកាសនៅឡើយទេ។

ព្រឹតិ្តការណ៍នេះបានធ្វើឱ្យមានកើតមានជាការសង្ស័យភ្លាមៗថាតើជាការរៀបចំឬចៃដន្យចំពោះ ជោគវាសនារបស់ស្ថាបនិកក្រុមហ៊ុនយោធាឯកជន Wagner រូបនេះនូវចំពោះមុខរដ្ឋាភិបាលទីក្រុងមូស្គូហើយវាបានក្លាយទៅជាប្រធានបទនៃការរំពឹងទុកជាមុនយ៉ាងច្រើនរួចមកហើយចាប់តាំងពីគាត់បានបង្កើតការបះបោរមកម្ល៉េះ។

កាលពីគ្រានោះប្រធានាធិបតីរុស្សីលោក Vladimir Putin បានប្រកាសនឹងសងសឹងព្រមទាំងដាក់ទោសកំហុសរាប់សិបប្រឆាំងនឹងលោក Prighozhin ដោយហៅលោកថាជាមនុស្សដែលចាក់រុស្សីពីក្រោយខ្នងផងនិងជាជនក្បត់ជាតិផងប៉ុន្តែក្រោយមកត្រូវបានប្រកាសដកបណ្តឹងចេញវិញទាំងអស់ដោយសារតែមានការសម្របសម្រួលពីមេមដឹកាំបេឡារូសនិងនេរទេសលោកចេញពីប្រទេសរុស្ស៊ី។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ចំពោះហេតុការណ៍នេះទៀតនោះគឺថាមេបញ្ជាការយោធាម្នាក់របស់រុស្ស៊ីដែលធ្លាប់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងលោក Prigozhin ទើបតែត្រូវបានដកតំណែងចេញពីជួរទ័ពអាកាសរបស់រុស្ស៊ី។

គួរឲ្យដឹងដែរថា យន្តហោះឯកជនខ្នាតតូចដែលមានផ្ទុកអ្នកដំណើរសរុប៧នាក់បូករួមទាំងក្រុមពីឡុត៣នាក់ផងបានធ្លាក់ស្លាប់ទាំងអស់ពេលកំពុងធ្វើដំណើរពីទីក្រុង Moscow ទៅកាន់ទីក្រុង St. Petersburg ហើយភ្លាមៗភ្នាក់ងារអាកាសចររុស្សីបានអះអាងថាលោក Prigozhin ក៏ស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះផងដែរ៕

អត្ថបទទាក់ទង