Close

អូស្ត្រាលី គាំទ្រកម្មវិធីអភិវឌ្ឍន៍បង្កាត់ពូជសត្វបែបសហគមន៍ដំបូងគេបង្អស់នៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អូស្ត្រាលី គាំទ្រកម្មវិធីអភិវឌ្ឍន៍បង្កាត់ពូជសត្វបែបសហគមន៍ដំបូងគេបង្អស់នៅកម្ពុជា អូស្ត្រាលី គាំទ្រកម្មវិធីអភិវឌ្ឍន៍បង្កាត់ពូជសត្វបែបសហគមន៍ដំបូងគេបង្អស់នៅកម្ពុជា

ភ្នំពេញ៖ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ Australian Centre for International Agricultural Research (ACIAR) កំពុងគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍បង្កាត់ពូជសត្វបែបសហគមន៍ដំបូងគេបង្អស់សម្រាប់សត្វមាន់នៅក្នុងប្រទេសកម្ពុជា លើគម្រោងកែលម្អពូជមាន់។

គម្រោងនេះដឹកនាំដោយក្រុមអ្នកបច្ចេកទេសកម្ពុជា និងអន្តរជាតិមួយក្រុម ក្នុងគោលបំណងបង្កើតពូជមាន់ស្គួយដែលមានផលិតភាពខ្ពស់ ហើយកូនមាន់អាចលក់បានក្នុងតម្លៃថ្លៃ។

កម្មវិធីនេះកំពុងផ្តល់កសិករនូវចំណេះដឹង និងជំនាញដែលចាំបាច់ដើម្បីអនុវត្តវិធីសាស្ត្រជ្រើសរើសពូជ ការថែទាំមេបាពូជ (មាន់) ការផ្តល់ចំណីសមស្រប ការចាក់វ៉ាក់សាំង ជីវសុវត្ថិភាព និងការបង្កាត់ពូជសិប្បនិម្មិតលើមេមាន់ជាដើម។

ភាគីខាងអូស្ត្រាលីថា ៖ «យើងសង្ឃឹមថាពូជមាន់ស្គួយ ដែលកំពុងអភិវឌ្ឍនេះនឹងមានលក់នៅលើទីផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ» ។

បើតាមស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា ប្រទេសអូស្ត្រាលី កំពុងជួយដល់កសិករកម្ពុជាក្នុងការលើកកម្ពស់ផលិតភាពកសិកម្មរបស់ពួកគេតាមរយៈការអភិវឌ្ឍពូជមាន់ស្គួយ។ពូជមាន់ស្គួយដែលគេស្គាល់ថាជា «មាន់ស្រែ» ទទួលបានការពេញនិយមដោយសារសាច់របស់វាមានរសជាតិឆ្ងាញ់ និងមានសមត្ថភាពក្នុងការផលិតស៊ុតបានល្អ៕

អត្ថបទទាក់ទង