Close

សូមចូលរួមសោកស្ដាយ ! ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសតួគីយប់មិញ កើនដល់ជាង ៤,៣០០នាក់

បរទេស៖ គិតមកដល់ព្រឹកថ្ងៃអង្គារនេះ ក្រុមអ្នកប្រតិបត្តិការជួយសង្គ្រោះរបស់ប្រទេសតួគី បានបន្តធ្វើការងារតាំងតែពីយប់ថ្ងៃចន្ទ ដើម្បីរុករកសាកសព និងជីវិតមនុស្សដែលអាចនៅរស់ក្រោមគំនរអគារបាក់បែកដោយសារគ្រោះរញ្ជួយដីកម្រិត៧,៨រិចទ័រ តាំងតែពីព្រលឹមថ្ងៃចន្ទ។

តួលេខចុងក្រោយដែលទទួលបានដោយ BBC បានឲ្យដឹងថាមនុស្សដែលស្លាប់បាត់បង់ជីវិតទាំងនៅភាគខាងត្បួងនៃប្រទេសតួគីនិងភាគខាងជើងស៊ីរីជាតំបន់ព្រំដែនរវាងគ្នានោះមានចំនួនកើនឡើងទៅដល់ជាង៤៣០០នាក់ហើយហើយជឿជាក់ថាចំនួននេះនឹងនៅតែមានការបន្តកើនឡើងបន្ថែមទៀតខណៈអ្នករងរបួសធ្ងន់និងស្រាលមានទៅដល់ជាង១៤០០០០នាក់។

ទោះបីជាមិនទាន់អាចធ្វើការវាស់វែងនូវការខាតបង់ជាក់ស្តែងនៅឡើយ ប៉ុន្តែគេជឿជាក់ថាអគាររាប់ពាន់ខ្នងបានដួលរលំ និងខូចខាត ហើយវាកំពុងធ្វើឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសតួគី កាន់តែធ្ងន់ធ្ងរថែមទៀត៕